ចិត្តវិទ្យាអភិវឌ្ឍន៍ កុមារភាពរបស់កុមារ

ក្នុងចំណោមសត្វលោកទាំងអស់ដែលនៅកេ្មងខ្ចីដូចគ្នា កូនង៉ែតមានសភាពមិនបានការហើយអន់បំផុត បើធៀបទៅនឹងសត្វលោកទាំងអស់ដែលនៅលើផែនដីយើងនេះ។ កូនសត្វដែលទើបនឹងកើតឡើងថ្មីៗ អាចឈរដោយជើងខ្លួនឯងបាន ហើយអាចទៅជិតមេវាដើម្បីបៅដោះ តែក្នុងរយៈពេល ២ឬ៣ នាទីប៉ុណ្ណោះបន្ទាប់ពីកើតចេញមកភ្លាម។ សូម្បីតែកូនធ្កែ កូនឆ្មា ដែលមិនទាន់តែបើកភ្នែករួចផង ក៏អាចរកឃើញដោះរបស់មេវាដែរ តាមរយៈការប្រើឃានវិញ្ញាណ។ កូនមាន់កូនទា គ្រាន់តែញាស់មកភ្លាម ហើយស្ងួតខ្លួនកាលណាអាចរត់ ហើយចីកចំណីដោយខ្លួនឯង។

ផ្ទុយមកវិញកូនង៉ែតមិនអាចធ្វើអី្វបានទាំងអស់ ក្រៅពីស្រែកយំ។ បើឃ្លាតបៅទាល់តែម្តាយលើកអោយបៅ។ ភាពជាកូនខ្ចី ស្ថិតស្ថេរអស់រយៈពេលជាយូរអង្វែងបំផុត បើធៀបទៅនឹងជីវិតសត្វលោកផ្សេងៗទៀត។ ជីវិតសត្វលោកផ្សេងៗទៀតសុទ្ធតែឆាប់ពេញវ័យជាងមនុស្ស។ តែទោះជាបែបនេះក្តី កូនង៉ែតត្រូវការរៀនសូត្រច្រើន និងអភិវឌ្ឍជាងសត្វឯទៀត។ និយាយរួមកូនង៉ែតត្រូវការរៀនសូត្រច្រើន ដើម្បីក្លាយជាមនុស្សពេញវ័យ។ ការរៀនសូត្ររបស់កូនង៉ែតមានច្រើនបំផុតនៅឆ្នាំទី១។ ពិតមែនហើយ ដំបូងទារកអាចទប់ទល់នឹងខ្លួនបាន ដើម្បីដើរ និងធ្វើចលនាបានច្រើនយ៉ាងជាបន្តបន្ទាប់។ កុមារចេះធ្វើអ្វីៗបានយ៉ាងច្រើន ដើម្បីបំពេញតំរូវការខ្លួនឯងផ្ទាល់។
ចិត្តវិទ្យាកុមារ, ឡាយ សុក្ខណាក់, ២០១២
SHARE

About CHHENGLY

    Blogger Comment
    Facebook Comment

0 comments:

Post a Comment