ចម្រៀង មិនត្រឹមតែមានឥទ្ធិពលទៅលើអារម្មណ៍របស់អ្នកប៉ុណ្ណោះទេ។
ការស្តាប់ទៅលើចម្រៀងសប្បាយៗ ឬកំសត់ៗ ក៏អាចផ្លាស់ប្តូរពីការ
យល់ឃើញរបស់អ្នកនៅក្នុងពិភពលោកនេះដែរ ដោយយោងទៅតាម
អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Groningen។
ចម្រៀង និងអារម្មណ៍មានទំនាក់ទំនងគ្នាយ៉ាងខ្លាំង។
ការស្តាប់ទៅលើចម្រៀងសប្បាយៗ នៅលើទូរស័ព្ទដៃ
ឬតាមវិទ្យុវាធ្វើឱ្យអ្នកមានអារម្មណ៍សប្បាយ ហើយបើអ្នកស្តាប់ចម្រៀងបែបកំសត់ៗ វាក៏ធ្វើឱ្យអ្នកមានអារម្មណ៍មិនសប្បាយចិត្តដែរ។
ទោះជាយ៉ាងណាក៏ដោយ ការប្រែប្រួលបាតុភូតទាំងនេះ
វាមិនត្រឹមតែមានឥទ្ធិពលទៅលើអារម្មណ៍នេះទេ វាក៏មានការប្រែប្រួលទៅលើការយល់ឃើញ
(ប្រក្សត្យារម្មណ៍) របស់អ្នកផងដែរ។ ឧទាហរណ៍ មនុស្សដែលមានអារម្មណ៍រីករាយ
អាចឆាប់ដឹងពីទឹកមុខរីករាយរបស់អ្នកដទៃដែរ។
ការសិក្សាថ្មីមួយដោយអ្នកស្រាវជ្រាវលោក Jacob Jolij និងសិស្សនៅក្នុង
ដេប៉ាតឺម៉ង់ចិត្តវិទ្យានៃសាកលវិទ្យាល័យ Groningen ឈ្មោះ Maaike Meurs
បានបង្ហាញថាចម្រៀងឥទ្ធិពលយ៉ាងខ្លាំងទៅលើការការយល់ឃើញរបស់អ្នក។
ទោះបីជាគ្មានមើលឃើញក៏ដោយ ក៏ពេលខ្លះមនុស្សនៅតែមើលឃើញពីទឹកមុខរីករាយ
នៅពេលដែលពួកគេកំពុងតែស្តាប់នូវចម្រៀងរីករាយ ឬសប្បាយៗ
និងមើលឃើញពីទឹកមុខមិនរីករាយ នៅពេលដែលពួកគេស្តាប់ចម្រៀងកំសត់ៗ។
ទឹកមុខ
លោក Jolij និង Meurs
បានធ្វើតេស្តទៅលើកម្មវត្ថុសិក្សាដើម្បីធ្វើកិច្ចការមួយ
ដើម្បីកំនត់ពីទឹកមុខរីករាយ និងមិនរីករាយ
នៅពេលដែលពួកគេស្តាប់នូវចម្រៀងបែបសប្បាយៗ ឬចម្រៀងបែបកំសត់ៗ។
លទ្ធផលរបស់ពួកគេរកឃើញពីភាពត្រូវគ្នារវាងប្រភេទនៃចម្រៀង
ទៅលើអារម្មណ៍ដែលពួកគេបានបង្ហាញចេញមក។
ឯកសារប្រភព
Jacob Jolij, Maaike Meurs. Music Alters Visual Perception. PLoS ONE, 2011; 6 (4): e18861 DOI: 10.1371/journal.pone.0018861
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)

0 comments:
Post a Comment