អ្វីដែលគួរឲ្យចាប់អារម្មណ៍នៃការស្រាវជ្រាវជាមួយនឹងព្រឹត្តិការណ៍ល្អៗនៅក្នុងជីវិត។ យោងតាមការ ស្រាវជ្រាវខ្លះ បានរកឃើញថាមិនត្រឹមតែការលែងលះនោះទេ ដែលជះឥទ្ធិពលដល់មនុស្ស តែសូម្បីតែការរៀបការ ក៏ជះឥទ្ធិពលដែរ។ មិនត្រឹមតែបាត់បង់ការងារនោះទេ តែសូម្បីតែរកបានការងារធ្វើក៏អាចមានភាពតានតឹងផ្លូវ អារម្មណ៍ដែរ (Holmes & Rahe, 1967)។ តំណឹងចិត្តជាប្រតិកម្មផ្លូវចិត្តដែលកើតមានឡើងនៅពេលដែលមនុស្សយើងប្រឈមមុខនឹងបញ្ហាអ្វីមួយ (សារ៉េត, 2011) ។ លោក Selye បានឲ្យនិយមន័យនៃភាពតានតឹងថា វាជាការឆ្លើយតបមិនជាក់លាក់មួយនៃរាង កាយទៅនឹងតម្រូវការរបស់មនុស្ស។ ភាពតានតឹងក៏ជាប្រតិកម្មនៃរាងកាយដែលអាចកើតឡើងនៅក្នុងការឆ្លើយតប ដូចជាកត្តាខាងក្នុង កត្តាខាងក្រៅ(ពុទ្ធិ) និងវត្ថុភ្ញោចពីបរិស្ថាននៅជុំវិញខ្លួនយើង (Huffman, 1994)។ ភាពតានតឹងចិត្ត គឺជាការភ្ញោចដោយបាតុភូត ព្រឹត្តិការណ៍ ឬ វត្ថុ ដែលនៅជុំវិញ ខ្លួន ដែលធ្វើឲ្យមានការប៉ះពាល់ដល់ផ្លូវអារម្មណ៍។ (ក្រុម, 2014)
ឯកសារប្រភព
- Holmes .T.H., Rahe, R.H. (1967). The social readjustment rating scale. Journal of Psychosomatic Research, 11, 213-218
- Huffman, Varnoy, Vernoy (3th 1987). Psychology in Action. New York: John Wiley & Sons, Inc.
- Selye, H. (1956). The stress of life. New York: Harper & Row.
- សារ៉េត (២០១១), ចិត្តវិទ្យាមិនធម្មតា. ភ្នំពេញៈ ភូមិន្ទភ្នំពេញ ទំព័រ12

0 comments:
Post a Comment