ក្លិនជាតិនៅក្នុងសុរាអាចកាត់បន្ថយកំរិតនៃការគ្រប់គ្រងអាកប្បកិរិយារបស់ពួកគេ
យោងទៅតាមការស្រាវជ្រាវដែលបានបោះពុម្ភនៅក្នងុទស្សនាវដ្តីវិទ្យាសាស្រ្ត
Psychopharmacology។
អ្នកមិនចាំបាច់ទទួលទានសុរាដើម្បីចង់បានឥទ្ធិពលពីវានោះទេ គ្រាន់តែក្លិនក៏មានឥទ្ធិពលពិវាដែរ។
សិ្ថតិដែលបានបោះពុម្ភដោយ មជ្ឍមណ្ឌលគ្រប់គ្រង និងការបង្ការជម្ងឺ (Centers
for Disease Control and Prevention/CDC) បានធ្វើការប្រមាណថា
នៅសហរដ្ឋអាមេរិច នៅក្នុងឆ្នាំ 2010-2012 មានមនុស្ស
6នាក់ស្លាប់ជារៀនរាល់ថ្ងៃដោយសារតែសារជាតិពុលនៅក្នុងជាតិអាកុលនោះ។ ក្នុងនោះ
មានជាង76% មានអាយុ 35-64ឆ្នាំ និងបុរសមាន 76%។
រដ្ឋាភិបាល សហគមន៍
និងមណ្ឌលសុខភាពនៅជុំពិភពលោកធ្វើការព្យាយាមយ៉ាងខ្លាំងក្នុងការមិនលើកទឹកចិត្តអោយមនុស្សប្រើប្រាស់
សុរាក្នុងបរិមាណច្រើននោះទេ ហើយវាក៍នាំអោយមានគ្រោះថ្នាក់ផ្សេងៗ
ដោយសារតែបាត់បង់ការវិនិច្ជ័យ និងមានបញ្ហារយ:ពេលវែង។
ស្ថាប័នសុខភាពស្រ្តី នៅក្នុងដេប៉ាតឺម៉ង់សុខភាព
និងសេវាកម្មសម្រាប់មនុស្សនៅសហរដ្ឋអាមេរិច បានបង្ហាញពីមូលហេតុខ្លះៗ
ពីមូលហេតុដែលមនុស្សក្លាយទៅញៀននឹងគ្រឿងញៀន និងគ្រឿងស្រវឹង។
មូលហេតុទាំងនោះមានដូចជាហ្សែនរបស់បុគ្គល យេនឌ័រ និងជាតិពន្ទុ (ជាតិសាសន៍)
ក៏ដូចជាសម្ពាធពីមិត្តភក្តិ ភាពតានតឹង និងបញ្ហាគ្រួសារជាដើម។
ឥទ្ធិពលនៃជាតិអាកុលផ្អែកទៅលើបរិស្ថាន
ឥឡូវនេះ មានស្រាវជ្រាវដែលដឹកនាំដោយសាកលវិទ្យាល័យ Edge Hill
នៅចក្រភពអង់គ្លេសបានបង្ហាញថាទោះបីជាក្លិននៅក្នុងជាតិអាកុលនោះក៏ដោយ
ក៏វាអាចធ្វើអោយមនុស្សមានភាពពិបាកក្នុងការគ្រប់គ្រងអាកប្បកិរិយារបស់ខ្លួនឯងផងដែរ
ហើយវាក៏អាចទាក់ទាញមនុស្សអោយប្រើប្រាស់វាផងដែរ។
ការស្រាវជ្រាវមុនៗ បានបង្ហាញថាអាកប្បកិរិយារបស់មនុស្សមានការទាក់ទងជាមួយនឹងការប្រើប្រាស់គ្រឿងស្រវឹង ទៅតាមបរិស្ថានជុំវិញផងដែរ។
ការសិក្សាក៏បានបង្ហាញថាការមើលឃើញគ្រឿងស្រវឹង
ក៏ធ្វើអោយមនុស្សមានប្រតិកម្មភ្លាមៗទៅលើសរីរាង្គរបស់ពួកគេ
ហើយថែមទាំងស្រក់ទឹកមាត់ថែមទៀត (ដូចការពិសោធន៍របស់ប៉ាវឡូវដែរ)។
មានតម្រុយខ្លះៗ
ក៏បានបង្ហាញថាការផ្លាស់ប្តូរនៅក្នុងការប្រើប្រាស់គ្រឿងស្រវឹង
ពួកគេអាចនឹងមានការទាក់ទាញមនុស្សដោយអឆន្ទ:។
អ្នកស្រាវជ្រាវនិយាយថា មនុស្សប្រើប្រាស់គ្រឿងស្រវឹងកាន់តែច្រើន ពួកគេទទួលបានភាពទាក់ទាញពីក្រឿងស្រវឹងកាម់តែខ្លាំង។
នៅក្នុងការស្រាវជ្រាវថ្មីៗនេះ អ្នកស្រាវជ្រាវបានរកឃើញពី របៀបដែលចក្ខុ
និងឃានវិញ្ញាណរបស់យើងមានការទាក់ទងជាមួយនឹងគ្រឿងស្រវឹងដែលមានផលប៉ះពាល់ទៅលើការគ្រប់គ្រង់
អាកប្បកិរិយារបស់មនុស្ស
មានន័យថាពួកគេមិនអាចគេចចេញផុតពីភាពទាក់ទាញពីគ្រឿងស្រវឹងបានទេ។
អ្នកចូលរួមនៅក្នុងការសិក្សាដោយប្រើប្រាស់កុំព្យូទ័រ
ពួកគេពាក់ស្រោមមុខដែលមានញ្ញាណ (scented face mask)
ហើយចាប់ផ្តើមធ្វើការពិសោធន៍នៅលើកញ្ចក់កុំព្យូទ័រ។
អ្នកខ្លះពាក់ស្រោមមុខដែលមានក្លិនជាតិអាកុល (គ្រឿងស្រវឹង)
និងអ្នកដទៃពាក់ស្រោមដែលគ្មានក្លិនអាកុល។
បន្ទាប់មកពួកគេត្រូវចុចលើបេតុងមួយ ទោះជាពួកគេមើលឃើញអក្សរ K ឬឃើញរូបភាពដបស្រានៅលើកញ្ចក់កុំព្យូទ័រ។
ក្លិននៃជាតិអាកុលនាំអោយមាន “false alarm” កាន់តែច្រើន
នៅពេលដែលអ្នកចូលរួមទាំងនោះចុចបេតុងខុស នោះនឹងវានឹងមានសញ្ញា ឬសម្លេង
នេះបញ្ជាក់ថាអ្នកចូលរួមចាប់ផ្តើមមានភាពថយចុះក្នុងការគ្រប់គ្រងអាកប្បកិរិយារបស់ពួកគេ។
អ្នកចូលរួមដែលចុចបេតុងខុស ជាអ្នកចូលរួមទាំងឡាយណាដែលពាក់ស្រោមមុខដែលមានជាតិអាកុល
ពួកគេជឿថាការមើលឃើញ
និងលឺសម្លេងពីគ្រឿងស្រវឹងទាំងនោះភ្ញោចទៅដល់ការឆ្លើយតបនៃពុទ្ធិដែលមានការកើនឡើងនូវជីវភាពបករើប្រាស់គ្រឿងស្រវឹងទាំងនោះ។
ប្រភព
Brazier, Y. (2016, March 21). “The smell of alcohol can affect behavior.” Medical News Today. Retrieved from http://www.medicalnewstoday.com/articles/308123.php.
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)

0 comments:
Post a Comment