ការទទួលបាននូវនីត្រូអុកស៊ីតក្រោយពេលជួបនឹងព្រឹត្តិការណ៍តក់ស្លុតអាចជួយកាត់បន្ថយនូវការចងចាំអាក្រក់ទាំងនោះបាន
ការសិក្សាស្រាវជ្រាវដែលបោះពុម្ភនៅក្នុងទស្សវដ្ដីវិទ្យាសាស្រ្ត វេជ្ជចិត្តសាស្រ្ត (Psychological Medicine)។
ការទទួលបានបទពិសោធន៍តក់ស្លុតអាចធ្វើឱ្យអ្នកនឹករឿងនោះឡើងវិញ (Recurring intrusion)
ជម្ងឺបាក់ស្បាត (Post-traumatic stress disorder/PTSD) ជាជម្ងឺមួយដែលកើតឡើងនៅក្រោយពេលអ្នកជួបប្រទះព្រឹត្តិការណ៍តុកស្លុត
ដែលជះឥទ្ធិពលប្រហែល ៥% ចំពោះបុរស និងប្រហែល ១០-១២% ចំពោះស្រ្តី។
អត្រាដែលខ្ពស់បំផុតនោះគឺជនរងគ្រោះដែលទទួលរងការរំលោភបំពានផ្លូវភេទ
ដែលពួកគេអាចនឹងមានជម្ងឺបាក់ស្បាតពី ៦០-៨០%។
“ការចងចាំព្រឹត្តិការណ៍តុកស្លុត (intrusion)” ជារោគសញ្ញាមួយនៃជម្ងឺបាក់ស្បាត ដែលវាជាការចងចាំនូវព្រឹត្តិការណ៍តុកស្លុតទាំងនោះជាប់ ទោះជាព្រឹត្តិការណ៍នោះបានកន្លងផុតទៅហើយ។
អ្នកស្រាវជ្រាវដែលដឹកនាំដោយ Dr. Ravi Das នៃសាកលវិទ្យាល័យនៅទីក្រុងឡុង
ចង់ដឹងថាតើនីត្រូអុកស៊ីតអាចមានឥទ្ធិពលយ៉ាងណាចំពោះការចងចាំព្រឹត្តិការណ៍តុកស្លុតក្រោយពេលជួបនូវព្រឹត្តិការណ៍ទាំងនោះ។
ការសិក្សានេះបានជ្រើសរើសអ្នកស្ម័គ្រចិត្តជាមនុស្សពេញវ័យដែលមានសុខភាពល្អចំនួន៥០នាក់
ហើយត្រូវបានត្រួតពិនិត្យដោយអ្នកចិត្តវិទ្យាគ្លីនីច
និងវេជ្ជបណ្ឌិតដែលបានការបណ្តុះបណ្តាល។
ពួកគេបានអញ្ចើញអ្នកចូលរួមទាំងអស់មើលខ្សែភាពយន្តកាលពីឆ្នាំ ២០០២ ដែលមានចំណងជើងថា “Irreversible” ដែលបង្ហាញពីភាពហឹង្សា និងសាហាវដែលមនុស្សជាច្រើនខ្សែភាពយន្តមួយនេះមិនអាចមើលបានទេ។
នៅក្នុងការសិក្សាមុន
ការជ្រើសរើសវីដេអូខ្លីដែលមិនសូវមានភាពសាហាវខ្លាំងដែលធ្វើឱ្យការចងចាំអាក្រក់នោះទេ
ដូច្នេះវាមានភាពប៉ះពាល់ដល់ការប៉ះទង្គិចក្នុងជីវិតពិត។
លទ្ធផលនៃការប្រើប្រាស់នីត្រូអុកស៊ីត
ក្រោយពេលខ្សែភាពយន្តនោះហើយ
អ្នកចូលរួមត្រូវបានផ្តល់ឧស្ម័នរយៈពេល៣០នាទីដើម្បីដកដង្ហើម។
២៥នាក់ទទួលបានអុកស៊ីសែន និងនីត្រូអុកស៊ីតដែលលាយជាមួយគ្នាក្នុងបរិមាណ៥០-៥០
និង២៥នាក់ទៀតទទួលបានឧស្ម័ន (Medical air)។
មួយសប្តាហ៍ក្រោយមក អ្នកចូលរួមនៅតែកត់ត្រាជារៀងរាល់នៃការចងចាំឡើងវិញដែលទាក់ទងទៅនឹងខ្សែភាពយន្តនោះ។
សម្រាប់អ្នកដែលទទួលបាននីត្រូអុកស៊ីតមានភាពអន់ថយលឿនជាងនូវការចងចាំដែលរំខានទាំងនោះ។ ផ្ទុយទៅវិញអ្នកដែលទទួលយកខ្យល់ដកដង្ហើមធម្មតាយឺតជាង។
Dr. Das និយាយថា
“យើងគិតថានេះដោយសារតែនីត្រូអុកស៊ីតបានបង្អក់នូវដំណើរការដើម្បីឱ្យការចងចាំនោះមានភាពអចិន្ត្រៃយ៍។”
គាត់បានពន្យល់ថា៖
“ជារៀងរាល់ថ្ងៃ ខួរក្បាលរបស់យើងថតយកពត៌មានជាច្រើន ពត៌មានខ្លះសំខាន់
ហើយខ្លះទៀតមិនសំខាន់។ បើសិនជាពត៌មាន “សារៈសំខាន់” គ្រប់គ្រងដើម្បីចងចាំបាន
ឧទាហរណ៍នៅពេលដែលអ្នកទទួលបានចិត្តរំភើបខ្លាំង នោះអាចនឹងផ្ទុកបានរយៈពេលយូរ។”
ពត៌មានទាំងនោះ (ដែលសំខាន់) ទទួលនៅពេលថ្ងៃដោយ N-Methyl D-Aspartate (NMDA) ជាប្រព័ន្ធប្រសាទទទួលនៅក្នុងខួរក្បាល។ ពត៌មានទាំងនោះទុកនៅក្នុងការចងចាំរយៈពេលវែង (long-term memories) នៅពេលដែលយើងគេង។
នីត្រូអុកស៊ីតនេះបានទៅបិទប្រព័ន្ធប្រសាទទួលពត៌មាន NMDA នោះ មានន័យថាវាធ្វើការចងចាំនោះមានភាពចុះថយ។
ឯកសារយោង
Brazier, Y. (2016, March 6). “Nitrous oxide could reduce bad memories of a traumatic event.” Medical News Today. Retrieved from http://www.medicalnewstoday.com/articles/307409.php
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment