អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ California នៅរដ្ឋ Los Angeles (UCLA)
បានពន្យល់ថាមនុស្សភាគច្រើនមានករទីសូល (Cortisol)
ជាអរម៉ូនដែលបញ្ចេញនៅពេលមនុស្សមានភាពតានតឹង ឬជួបជាមួយនឹងព្រឹត្តិការតានតឹង (និងបញ្ចេញនៅពេលផ្សេងទៀត)។ ជាទូទៅ កំរិតករទីសូលខ្ពស់ក្រោយពេលក្រាកពីគេង ជាងនៅពេលថ្ងៃ។
សម្រាប់អ្នកខ្លះ ករទីសូលរបស់ពួកគេទាបនៅពេលព្រឹក ហើយថយចុះ។
គំរូបែបនេះមានការទាក់ទងគ្នាជាមួយនឹងជម្ងឺមួយចំនួនដែរដូចជា ជម្ងឺមហារីកជាដើម
ក៏ដូចជាភាពតានតឹងរុំារៃ និងមានបទពិសោធន៍ប៉ះទង្គិចផ្លូវចិត្តផងដែរ។
ការសិក្សាថ្មីមួយជាមួយនឹងស្រ្តីចំនួន 142នាក់
ដែលចូលរួមនៅក្នុងសិក្សាធំមួយដែលដឹកនាំដោយ ប្រព័ន្ធសុខភាពកុមារនៅក្នុងសហគមន៍
(Community Child Health Network)។ នៅក្នុងការសិក្សានេះ
អ្នកស្រាវជ្រាវបានមើលទៅលើឥទ្ធិពលនៃភាពតានតឹងរុំារៃ ទៅលើឪពុកម្តាយ
និងកូនរបស់ពួកគេ។
អ្នកចូលរួមត្រូវបានជ្រើសរើសសម្រាប់ការស្រាវជ្រាវដែលដឹកនាំដោយ (UCLA)
ដោយសារតែពួកគេបានផ្តល់នូវអ្នកចូលរួម
ហើយព្រោះតែពួកគេមានផ្ទៃពោះម្តងទៀតនៅក្នុងការសិក្សា CCHN។
ការស្រាវជ្រាវថ្មីនេះបានរកឃើញថាស្រ្តីដែលមានកំរិតករទីសូលមិនបានចុះនៅក្នុងកំរិតធម្មតាដូចនៅពេលថ្ងៃ
នោះទេ នោះកូនរបស់ពួកគេអាចនឹងកើតមិនគ្រប់អាយុ។
ការសិក្សាដែលបានផ្សាយដោយនៅក្នុងទស្សនាវដ្តីវិទ្យាសាស្រ្តឈ្មោះ
ចិត្តវិទ្យាសុខភាព (Health Psychology)។
លោក Christine Guardino ជាអ្នកដឹកនាំក្នុងការស្រាវជ្រាវ
និងក្រោយបណ្ឌិតនៅក្នុងចិត្តវិទ្យា (Postdoctoral scholar) បាននិយាយថា
“យើងបានរកឃើញថាគំរូនៃកំរិតករទីសូលដូចគ្នាដែលមានការទាល់ទងគ្នាជាមួយនឹងភាពតានតឹងធ្ងន់ធ្ងរ
ជាមួយនឹងកូនកើតមិនគ្រប់ទម្ងន់។”
ក្មេងដែលកើតខ្វះទម្ងន់អាចនឹងមានបញ្ហាក្នុងការលូតលាស់ និងអាចមានភាពមិនធម្មតាទៅលើសុខភាពនៅក្នុងជីវិតរបស់គេ។
លោកស្រី Dunkel Schetter បាននិយាយថា “នៅនឹងមានគំនិតចង់មានកូន
ស្រ្តីគួរតែពិនិត្យទៅលើសុខភាពទាំងកាយ ទាំងចិត្តជាមុនសិន។
ស្រ្តីគួរព្យាបាលជម្ងឺធ្លាក់ទឹកចិត្តជាមុនសិន ត្រូវវាស់កំរិតភាពតានតឹង
ត្រូវប្រាកដថាមានទំនាក់ទំនងជាមួយនឹងដៃគូល្អ និងមានក្រុមគ្រួសារគាំទ្រ
ឈប់ជក់បារី មានសកម្មភាពរាងកាយជាដើម។
នេះគឺជាចំនុចល្អដែលស្រ្តីគួរតែចាប់អារម្មណ៍ មុននឹងចង់មានកូន។
ប្រភព៖
Nauert R. (2016, March 22). “Stress levels before pregnancy may predict lower birth weight baby”. Psych Central. Retrieved from http://psychcentral.com/news/2016/03/21/stress-levels-before-pregnancy-may-predict-lower-birth-weight-baby/100743.html
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)

0 comments:
Post a Comment