ខាងក្រោមនេះជាប្រវត្តិខ្លះៗទាក់ទងនឹងការប្រារព្ធទិវានៃក្ដីស្រឡាញ់
Saint Valentine (valentinus ឈ្មោះជាភាសាអីុតាលី)
ជាឈ្មោះបព្វជិតដែលមានកំណើតនៅក្នុងប្រទេសរ៉ូម នាស.វទី3
នៅក្នុងរាជកាលអធិរាជClaudiusII។ នៅក្នុងប្រវត្តិជនជាតិរ៉ូម៉ាំង
ថ្ងៃទី១៤កុម្ភៈ
គឺជាថ្ងៃឈប់សំរាកសំរាប់គោរពដល់ព្រះមហាក្សត្រត្រិយានីរបស់ប្រទេសនេះ។
ប្រជាជនរ៉ូមាំុងបានចាត់ទុកព្រះរាជនីថា ជាព្រះជាម្ចាស់តំណាំង
អោយនារីទាំងអស់នៅក្នុងប្រទេសនិងជាព្រះជាម្ចាស់នៃអាពាពិពាហ៏ដ៏ស្រស់បំព្រងមួយ។
ពីធីនេះត្រូវបានគេធ្វើភ្ជាប់ជាមួយបុណ្យ Lupercalia
ជាបុណ្យធ្វើឡើងសំរាប់បណ្តេញឆ្កែចចកដែលតែងតែមកបំផ្លាញដំណាំនៅតាមឈូងសមុទ្រ
និងជាពីធិមួយដែលប្រជាជនធ្វើឡើងសំរាប់សុំអោយដំណាំរបស់គេកាន់តែទទួលបានផលច្រើនជាងឆ្នាំចាស់។
សម័យកាលនោះ ការរស់នៅរបស់កំលោះ និង នារីក្រមុំ
ត្រូវបានគេចែកអោយនៅដាច់ពីគ្នានិងតឹងរឹងបំផុត។
ប៉ុន្តែក្នុងថ្ងៃបុណ្យ Lupercalia
កំលោះនិងក្រមុំត្រូវបានគេអនុញ្ញាតិអោយជួបគ្នា។
ស្រីក្រមុំជនជាតិរ៉ូម៉ាំងទាំងអស់ត្រូវសរសេរឈ្មោះរបស់ពួកគេដាក់ក្នុងដប
និងបណ្តែតតាមទឹក ហើយកំលោះៗជាអ្នកចាំទទួលដបទាំងនោះ។
អ្នកដែលទទួលបានដបទាំងនោះនឹងត្រូវជាគូនឹងនារីដែលមានឈ្មោះក្នុងដបនោះ
។
ជាទូទៅពួកគេបានក្លាយជាគូរស្នេហ៍នឹងគ្នាហើយអាចរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាបាន។
នៅក្នុងសម័យកាលរជ្ជកាលអធិរាជ claudius II
ដែលត្រូវបានគេទទួលស្គាល់ថាជាសម័យបង្ហូរឈាម។
ដោយសារមានការលំបាកក្នុងការបញ្ចុះបញ្ចូលអោយប្រជាជន
ពិសេសយុវជនចូលរួមធ្វើជាកងទ័ព
ព្រះរាជារូបនេះយល់ឃើញថាមូលហេតុដែលធ្វើអោយបុរសៗមិនព្រមធ្វើជាកងទ័ពពីព្រោះតែពួកគេមិនចង់ចាកចេញពីគ្រួសារ
និងមនុស្សដែលគេស្រលាញ់។
ខណៈពេលនោះព្រះរាជាបានហាមឃាត់មិនអោយមានការរៀបអាពាហ៍ពិពាហ៍និងការភ្ជាប់ពាក្យរវាងកំលោះ
និងក្រមុំជនជាតិរ៉ូម៉ាំងទាំងនោះ។
ប្រជាជនមួយចំនួនធំមិនគាំទ្រចំពោះច្បាប់ដែលអធិរាជរូបនេះបានកំណត់ឡើយ។
ដោយសារតែដូចនេះហើយទើបលោកValentine
បានលួចរៀបអាពាហ៍ពិពាហ៍អោយគូរសង្សារមួយចំនួនដោយសំងាត់។
មិនយូរប៉ុន្មានសកម្មភាពនេះត្រូវបានគេដឹង។ ស្តេចCludius
បានចេញបទបញ្ជាអោយប្រហារជីវិតលោកValentine
ដោយកាត់យកបេះដូងរបស់គាត់
ដោយចោទពីបទគាំទ្រសាសនាគ្រឹស្តប្រឆាំងនឹងវប្បធម៌របស់ប្រទេស។
ក្នុងអំឡុងពេលឃុំឃាំងលោកValentineបានលួចស្រលាញ់កូនស្រីអ្នកយាមគុកម្នាក់ឈ្មោះ
Julia ដែលតែងតែមកសួរសុខទុក្ខលោកនៅក្នុងមន្ទីរឃុំឃាំង។
មុនពេលកាត់ទោសប្រហារជិវិត
លោកValentineបានសរសេរសំបុត្រមួយច្បាប់ផ្ញើរទៅនារីដែលគាត់ស្រលាញ់។
ចុងបញ្ចប់នៃសំបុត្ររបស់គាត់បានសរសេរថា From Your Valentine
ពាក្យនេះត្រូវបានគេប្រើប្រាស់រហូតមកដល់សព្វថ្ងៃនេះ។
ការកាត់ទោសរបស់គាត់ត្រូវបានធ្វើឡើងនៅថ្ងៃទី 14 ខែកុម្ភៈឆ្នាំ 270
នៃគ.ស ។ ក្រោយពីបញ្ចុះសពរួចរាល់ Julia បានដាំដើមឈើអាល់ម៉ុន (almond)
ពណ៌ផ្កាឈូក-blossomed នៅក្បែរផ្នូររបស់គាត់។
សព្វថ្ងៃនេះដើមឈើអាល់ម៉ុងនៅតែជានិមិត្តរូបនៃការស៊ូទ្រាំ
សេចក្ដីស្រឡាញ់និងមិត្តភាពមួយ។
បន្ទាប់ពីថ្ងៃប្រហារជីវិត ពិធីបុណ្យLupercalia បានចូលមកដល់ ។
ក្នុងពិធីនោះ មនុស្សដែលមិនជឿសាសនាគ្រឹស្តមួយចំនួនធំបានចូលរួមដែរ ។
ដោយចង់អោយប្រជាជនរ៉ូម៉ាំងមានជំនឿលើសាសនាគ្រឹស្គកាន់តែខ្លាំងនោះ
អភិបាលរបស់វិហារសាសនាគ្រឹស្ត
បានដាក់បញ្ចូលឈ្មោះលោកValentinesក្នុងដបបណ្តែតតាមទឹក
ជាមួយនឹងឈ្មោះរបស់ស្រីក្រមុំជាច្រើនទៀត។ ឈ្មោះលោកValentines
ត្រូវបានគេប្រទេះឃើញនៅក្នុងពិធីនោះចាប់តាំងពីពេលនោះមក
ហើយអភិបាលគ្រប់គ្រងពិធីបុណ្យនេះ ក៏សំរេចចិត្តប្តូរឈ្មោះបុណ្យ
Lupercalia ទៅជាបុណ្យ Saint Valentine’s Day
ហើយធ្វើឡើងនៅក្នុងថ្ងៃទី១៤ កុម្ភៈ
ដើម្បីធ្វើការរំលឹកដល់លោកValentine
ដែលបានរៀបចំអាពាហ៏ពិពាហ៏ដល់គូស្នេហ៏ដែលស្រលាញគ្នា។
ជាមួយគ្នានេះផងដែរ ការប្តូរឈ្មោះបុណ្យនេះក៏ជាការបង្ហាញថា
ការជ្រើសរើសស្រីក្រមុំអោយដល់កំលោះជនជាតិរ៉ូម៉ាំងធ្វើឡើងដោយលោកValentine
ដែលជាព្រះនៃសេចក្តីស្រលាញ់។ ចាប់ពីថ្ងៃនោះមក ១៤ កុម្ភៈ
ត្រូវបានគេប្រារព្វឡើងជាទិវានៃសេចក្តីស្រឡាញ់រហូតមកដល់បច្ចុប្បន្ន ៕
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)


0 comments:
Post a Comment