និមិត្តរូបជាតិ​ខ្មែរ

ខាង​ក្រោម​នេះ​ជា​បញ្ជី​នៃ​និមិត្ត​សញ្ញា​ជាតិ​ខ្មែរ ៖
  • ប្រាសាទ​អង្គរវត្ត ៖ ជា​ប្រាសាទ​ថ្ម​​ដ៏​ល្អឯក​ដែល​ព្រះរាជា​ខ្មែរ​សម័យ​អង្គរ សូរ្យវម៌្មទី 2 (1113 – 1150) បញ្ជា​ឲ្យ​សាងសង់​ជា​ប្រាសាទ​​រាជ្យ ។ ប្រាសាទ​នេះ​ក៏​មាន​ដិត​ជាប់​នៅ​លើ​ទង់​ជាតិ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ ហើយ​ក៏​ឃើញ​មាន​ប្រើ​ប្រាស់​នៅ​លើ​ អាវ, ផ្លាក​សញ្ញា, ក៏​ដូច​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ ។
  • ទង់​ជាតិ​កម្ពុជា ៖ ទង់​ជាតិ​​នេះ​មាន​ទម្រង់ 1-2-1 (ទទឹង) ដែល​មាន​ពណ៌ ខៀវក្រហមខៀវ និង​រូប​ប្រាសាទ​អង្គរវត្ត​ពណ៌​ស (មាន​កាំ​ជណ្ដើរ​)(1) នៅ​ចំ​កណ្ដាល ។ ទង់​ជាតិ​នេះ​ត្រូវ​បាន​ប្រើប្រាស់​ពី​ឆ្នាំ 1948 មក​ដល់​ឆ្នាំ 1970 និង​ម្ដង​ទៀត​ពី​ឆ្នាំ 1993 មក​ដល់​បច្ចុប្បន្ន ។
    • បទ​ភ្លេង​ជាតិ​ ៖ បទ​នគររាជ ជា​បទ​ភ្លេង​ជាតិ​​នៃ​​ព្រះរាជាណាចក្រ​កម្ពុជា ដែល​​តែង​ដោយ​ សម្ដេច​ព្រះ​មហាសង្ឃរាជ «ជោតញ្ញាណោ» ​ជួន ណាត (2) ដែល​ត្រូវ​បាន​យក​មក​ប្រើ​ប្រាស់​នៅ​ឆ្នាំ 1941 និង ជា​ផ្លូវ​ការ​នៅ​ឆ្នាំ 1947 ។ បទ​នេះ​ក៏​ដូច​ជា​ទង់​ជាតិ​ដែរ ​មិន​ត្រូវ​បាន​ប្រើ​ប្រាស់​ទេ ចាប់​ពី​ឆ្នាំ 1970 ដល់​ឆ្នាំ 1993 ។
    • ទង់​ព្រះ​មហាក្សត្រ​កម្ពុជា និង​ ព្រះ​សង្ហារ ៖​  សត្វ​គជសីហ៍​​នៅ​ខាង​ឆ្វេង និង​សត្វ​រាជសីហ៍​នៅ​ខាង​ស្ដាំ​ទ្រ​ព្រះ​ស្វេតច្ឆត្រ 5ជាន់​​ 2 ដែល​តំណាង​ឲ្យ​ព្រះ​មហាក្សត្រ និង​ព្រះ​រាជ​អគ្គ​មហេសី ។ នៅ​លើ​​ចុង​ ​មកុដរាជ្យ មាន​ដាំ​ពេជ្រ​ដែល​រំលេច​ឆព្វណ្ណរង្សី​ រី​ឯ​នៅ​ក្រោម មកុដរាជ្យ​​​ មាន​សញ្ញា ឧណ្ណាលោម(3) ដែល​ស្ថិត​នៅ​ពីលើ​ ព្រះ​ខ័ន​រាជ ដែល​ស្ថិត​នៅ​លើ​ ជើង​ពាន​ 2 ជាន់ ។



     
SHARE

About CHHENGLY

    Blogger Comment
    Facebook Comment

0 comments:

Post a Comment