ចក្រភពទំាង០៥ ដែលមានអំណាចឥទ្ធិពលបំផុត នៅក្នុងប្រវតិ្តសាស្រ្តពិភពលោក

នៅក្នុងប្រវត្តិសាស្រ្ត ពិភពលោក ធ្លាប់មាន ចក្រភព ប្រមាណ 174 រួមមានទំាង ចក្រភពខ្មែរ (Khmer Empire)។ ក្នុងនោះ ចក្រភពដែលមានឥទ្ធិពលបំផុតទាំង ០៥ នោះរួមមាន៖ ចក្រភពពែក្ស, ចក្រភពរ៉ូម, ចក្រភពអារ៉ាប់, ចក្រភពម៉ុងហ្គោល, និងចុងក្រោយ...

បើនិយាយពីនិយមន័យ ចក្រភព (Empire) គឺជា បណ្តុំនៃរដ្ឋ/ជាតិ ឬ ប្រជាជន ដែលគ្រប់គ្រងដោយអធិរាជម្នាក់ ឬ រដ្ឋាភិបាល ឬ រដ្ឋឯករាជ្យដែលមានអំណាចខ្លាំងមួយ, ជាទូទៅ ដែនដីរបស់ចក្រភព មានវិសាលភាពធំជាងរាជាណាចក្រ ឬប្រទេសរបស់ខ្លួន។ ឧទាហរណ៍ ចក្រភពអង់គ្លេស (British Empire) មានដែនដី 35.5 លានគីឡូម៉ែត្រការ៉េធំជាងប្រទេសអង់គ្លេស (United Kingdom)ដែលជារាជាណាចក្ររបស់ខ្លួនបច្ចុប្បន្ន ដែលចំនួន 243,610 គីឡូម៉ែត្រការ៉េ។
នៅក្នុងប្រវត្តិសាស្រ្ត ពិភពលោក ធ្លាប់មាន ចក្រភព ប្រមាណ 174 រួមមានទំាង ចក្រភពខ្មែរ (Khmer Empire)។ ក្នុងនោះ ចក្រភពដែលមានឥទ្ធិពលបំផុតទាំង ០៥ នោះរួមមាន៖ ចក្រភពពែក្ស, ចក្រភពរ៉ូម, ចក្រភពអារ៉ាប់, ចក្រភពម៉ុងហ្គោល, និងចុងក្រោយ ចក្រភពអង់គ្លេស។

ចក្រភពពែក្ស (៥៥០ មុនគ.ស – ៣៣០ មុនគ.ស = ២២០ឆ្នាំ)
កសាងឡើងដោយអធិរាជ ស៊ីរុស (Cyrus the Great) នៅរង្វង់ឆ្នាំ 550 មុនគ.ស ចក្រភពពែក្ស គ្រប់គ្រងដណ្តប់លើភាគច្រើននៃបស្ចឹមបូព៌ា។ ចក្រភពពែក្ស មានប្រជាជន ជុំវិញ 49.4 លាននាក់ ពោលគឺ 44% នៃប្រជាជនពិភពលោក នៅក្នុងឆ្នាំ 480 មុន គ.ស។ ចក្រភពនេះ គឺជាចក្រភពដំបូងគេបង្អស់ ដែលបានភ្ជាប់គ្នា តំបន់ចម្រុះនៃពិភពលោក ដែលរួមមាន មស្ចឹកបូព៌ា អាហ្វ្រិកខាងជើង អាស៊ីកណ្តាល ឥណ្ឌា អ៊ឺរ៉ុប និង តំបន់ម៉ែទីទែរ៉ានេ។
មរតកនៃចក្រភពពែក្ស សម្រាប់ពិភពលោក ពោលគឺគំនិត ដែលរួមមាន ការប្រើប្រាស់បណ្តាញផ្លូវថ្នល់, ប្រព័ន្ធប្រៃសណីយ៍, ភាសារួមតែមួយសម្រាប់ការគ្រប់គ្រងរដ្ឋបាល, ស្វ័យតភាពសម្រាប់ជនជាតិដើមផ្សេងៗគ្នា និង ការិយាល័យធិបតេយ្យ។
ចក្រភពពែក្សនេះ ត្រូវបានមកដល់ទីបញ្ចប់ដោយអាម៉ាស់ ក្រោមដៃរបស់ អាឡេចសាន់ឌឺ (Alexander the Great) នៅក្នុងឆ្នាំ 330 មុន គ.ស។

ចក្រភពរ៉ូម  (២៧ មុនគ.ស – ៤៧៦ គ.ស = ៥០៣ឆ្នាំ)




ចក្រភពរ៉ូម បានចាប់ផ្តើមឡើងនៅពេលដែល ស៊ែសា (Augustus Caesar) បានក្លាយទៅជាអធិរាជទីមួយ នៃចក្រភពរ៉ូម នៅក្នុងឆ្នាំ 31 នៃគ.ស។ ក្នុងឆ្នាំ 285 គ.ស ចក្រភពរ៉ូម កាន់តែរីកលាតសន្ធឹងខ្លាំងពេកដែលពិបាកគ្រប់គ្រងដោយរដ្ឋាភិបាលរបស់រ៉ូម ទើបវាត្រូវបានបែងចែកដោយ អធិរាជ ឌីអូក្លេហ្សង់ (Diocletian) ជា 2 គឺ ចក្រភពខាងលិច និងចក្រភពខាងកើត។ ចក្រភពរ៉ូមខាងលិច ត្រូវបានបញ្ចប់ទៅវិញ នៅពេលដែលអធិរាជចុងក្រោយបង្អស់ រ៉ូមូលូស អ័ហ្គឺស្ទូលូស (Romulus Augustulus) ត្រូវបានទម្លាក់ដោយ ស្តេចអាល្លឺម៉ង់ អូដូអាសឺ (Odoacer) នៅក្នុងឆ្នាំ 476 គ.ស។ ហើយចក្រភពរ៉ូមខាងកើត នៅបន្តជាឈ្មោះ ចក្រភពប៊ីហ្សានទីន (Byzantine Empire) រហូតដល់ឆ្នាំ 1453។
ចក្រភពរ៉ូម បានបង្ហាញនូវសមត្ថភាពត្រួតត្រានិងកាន់កាប់ទឹកដីដ៏មហាសាលអស់រយៈពេលជាច្រើនរយឆ្នាំ ឬក៏ រហូតដល់រាប់រយឆ្នាំ ប្រសិនជារាប់គិតទាំងចក្រភពរ៉ូមខាងកើត ឬចក្រភព ប៊ីហ្សានទីន (១៩៦២ឆ្នាំ)។ ឥទ្ធិពលនៃចក្រភពរ៉ូម ជះឥទ្ធិពលយ៉ាងជ្រាលជ្រៅទៅលើស្ទើរតែគ្រប់ទិដ្ឋភាពនៃវប្បធម៌អ៊ឺរ៉ុប បូករួមនឹង ស្ថាបត្យកម្ម, គោលនយោបាយ,ទស្សនៈវិជ្ជា ជាដើម។

ចក្រភពអារ៉ាប់ (៦៣២ គ.ស – ១២៥៨ គ.ស = ៦២៦ឆ្នាំ)


ចក្រភពអារ៉ាប់ ឬហៅម្យ៉ាងទៀតថា ចក្រភពកាលីផេត (Caliphate) គឺជាអង្គភាពនយោបាយមួយដែលស្ថាបនាដោយ ព្យាការីម៉ូស្លីម មហាម៉ាត់ ដែលបានរួមបញ្ចូលអារ៉ាប់ស្ទើរតែទាំងមូលតែមួយ មុនពេលដែលគាត់ស្លាប់នៅក្នុងឆ្នាំ ៦៣២។ ក្នុងអំឡុងពេល ១០០ ឆ្នាំ ចក្រភពអារ៉ាប់ បានពង្រីកទឹកដីធំជាងចក្រភពរ៉ូម ៣ ទៅ ៤ ដង។ កេរ្ត៍មរតកចុងក្រោយបង្អស់របស់ចក្រភពអារ៉ាប់ គឺជា សាសនាអ៊ីស្លាម ដែលមានមនុស្សប្រនិបត្តិតាមជាង ១ កោដិនាក់ នាពេលបច្ចុប្បន្ន។

ចក្រភពម៉ុងហ្គោល (១២០៦ គ.ស – ១៣៦៨គ.ស = ១៦២ឆ្នាំ)
ចក្រភពម៉ុងហ្គោល គឺជាចក្រភពមួយដែលមានផ្ទៃដីត្រួតត្រាជាប់គ្នាធំជាងគេបំផុតក្នុងលោក។ ស្ថាបនាដោយអធិរាជសង្គ្រាមម៉ុងហ្គោល ដែលមានងារថា ហ្សង់គីស ខាន់ (Genghis Khan) នៅក្នុងឆ្នាំ ១២០៦។  បើទោះបីជា នាពេលនោះ មានប្រជាជនម៉ុងហ្គោលតែប្រមាណ ២លាននាក់ក៏ដោយ ក៏ពួកគេអាចវាយគ្រប់គ្រងត្រួតត្រាលើស្ទើរតែអាស៊ីបូពា៍ទាំងមូល រុស្ស៊ី និង ចិនទាំងមូល ក្រោមការកណ្តាប់ដៃកូនចៅជំនាន់ក្រោយអធិរាជ ហ្សង់គីស ខាន់។ ទោះបីជាយ៉ាងណាក៏ដោយ ម៉ុងហ្គោលបរាជ័យក្នុងការឈ្លានពានជប៉ុន និងទ័ពទាសករម៉ូស្លីមរបស់អេស្ស៊ីប។ បើទោះជាមានប្រជាជនតិច ម៉ុងហ្គោលអាចពង្រីកទឹកដី និងចល័តទ័ពទល់នឹងសត្រូវរបស់ពួកគេបានយ៉ាងងាយ ដោយសារតែពួកគេ នាំយកហ្វូងសត្វមកតាមទ័ពរបស់ពួកគេ ហើយអាចរក្សាជីវិតរបស់ពួកគេដោយផឹងឈាមសេះ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារប្រជាជនតិច មានការប៉ះបោរជាប្រចាំ នៅក្នុងរយៈពេលវែង ម៉ុងហ្គោលអប្រសិទ្ធិភាពក្នុងការធ្វើរដ្ឋបាលចក្រភពរបស់ពួកគេ ដែលធ្វើអោយចក្រភពបែងចែកជា ៤ មុននឹងរលំរលាយចក្រភពទាំងមូល។

ចក្រភពអង់គ្លេស (១៦០៣ គ.ស – ១៩៩៧គ.ស = ៣៩៤ឆ្នាំ)

ចក្រភពអង់គ្លេស ជាសារវ័ន្ត បង្កើតនូវពិភពលោកសម័យទំនើប។ នៅចំនុចកំពូលរបស់ខ្លួន ចក្រភពអង់គ្លេសបានលាតសន្ធឹងទៅដល់ ១/៤ នៃពិភពលោកទាំងមូល ដែលធំជាងគេបំផុតជាងចក្រភពដទៃក្នុងលោក (ទឹកដីមិនជាប់គ្នា)។
អត្តចរិកសំខាន់របស់សហរដ្ឋអាមេរិក ដែលមានដូចជា ឆន្ទៈចំពោះសេរីនិយម, ច្បាប់, សិទ្ធិមនុស្ស, និង ជំនួញ គឺសុទ្ធតែទទួលបានមរតកពីចក្រភពអង់គ្លេស។


សម្រាប់ការស្រាវជ្រាវបន្ថែម សូមចូលទៅក្នុងតំណបណ្តាញខាងក្រោម៖
National Interest
Wikipedia 1
Wikipedia 2
Ancient
SHARE

About CHHENGLY

    Blogger Comment
    Facebook Comment

0 comments:

Post a Comment