ទស្សនៈវិទូ រូបណាដែលស្លាប់ ដោយសារសើចនឹងរឿងកំប្លែងរបស់ខ្លួនឯង?

សេចក្តីស្លាប់ គឺជារឿងសាមញ្ញរបស់ធម្មជាតិ។ មនុស្សស្លាប់ដោយសារជម្ងឺ គ្រោះថ្នាក់ មហន្តរាយ ឬ ការធ្វើឃាតកម្មជាដើម គឺជារឿងធម្មតាដែលមនុស្សធ្លាប់ដឹងលឺ។ ប៉ុន្តែមនុស្សស្លាប់ដោយសារ ការសើច គឺជារឿងចម្លែកបំផុត។ យ៉ាងណាក្តី ប្រសិនបើយើងក្រឡេកមកមើលប្រវត្តិសាស្រ្ត យើងឃើញថា មនុស្សមួយចំនួន បានស្លាប់ជាពិសេស បន្ទាប់ពីពួកគេបានសើច។   ឧទាហរណ៍...
សេចក្តីស្លាប់ គឺជារឿងសាមញ្ញរបស់ធម្មជាតិ។ មនុស្សស្លាប់ដោយសារជម្ងឺ គ្រោះថ្នាក់ មហន្តរាយ ឬ ការធ្វើឃាតកម្មជាដើម គឺជារឿងធម្មតាដែលមនុស្សធ្លាប់ដឹងលឺ។ ប៉ុន្តែមនុស្សស្លាប់ដោយសារ ការសើច គឺជារឿងចម្លែកបំផុត។ យ៉ាងណាក្តី ប្រសិនបើយើងក្រឡេកមកមើលប្រវត្តិសាស្រ្ត យើងឃើញថា មនុស្សមួយចំនួន បានស្លាប់ជាពិសេស បន្ទាប់ពីពួកគេបានសើច។

ឧទាហរណ៍ ក្នុងឆ្នាំ ១៩៧៥ លោក  អេឡិច ម៉ិចឆេល ដែលបានកំពុងសប្បាយមើលកម្មវិធីទូរទស្សន៍ The Goodie  បន្ទាប់មកបានផ្ទុះសំណើចប្រមាណ ២៥ នាទី រហូតដល់គាត់គ្រប់គ្រងខ្លួនឯងលែងបាន បណ្តាលអោយស្លាប់តែម្តងទៅ។

ក្នុងឆ្នាំ ១៨៩៣ Farmer Wesley Parsons បានសើចរហូតដល់ស្លាប់បន្ទាប់ពីបានស្តាប់រឿងកំប្លែងដែលបាននិយាយនៅក្នុងស្រុក Laurel, រដ្ឋ ឥណ្ឌាណា។ គាត់បានសើចប្រមាណជិត ១ម៉ោង ​បន្ទាប់មកគាត់ក៏បានស្លាប់ ២ ម៉ោងក្រោយ។

ហើយក៏នៅមានមនុស្សមួយចំនួនទៀតដែលបានស្លាប់ដោយសារការសើច។ ប៉ុន្តែអ្វីដែលគួរអោយចាប់អារម្មណ៍នោះ គឺ លោក Chrysippus ដែលជាទស្សនៈវិទូជនជាតិក្រិចក្នុងសតវត្សន៍ទី៣ មុនគ្រឹះសករាជ ដែលបានស្លាប់ ដោយសារការសើចនឹងរឿងកំប្លែងរបស់លោក។ លោកបានឃើញ សត្វលាមួយក្បាលបានកំពុងតែឡើងស៊ី ផ្លែឈើរបស់គាត់។ ឃើញដូចនោះ គាត់ក៏បានបញ្ជារអោយបាវបម្រើរបស់គាត់ យកស្រាមកអោយសត្វលានោះផឹក ដើម្បីអោយវាស្រវឹងធ្លាក់ចុះពីលើដើមឈើ។ នឹកឃើញថា អ្វីដែលគាត់បានបញ្ជារនោះគូរអោយអស់សំណើច គាត់ក៏បានផ្ទុះសំណើចរហូតទាល់តែស្លាប់ទៅ។

លោក Chrysippus ទស្សនៈវិទូក្រិច នៅសតត្សន៍ទី ៣ មុន គ.ស
SHARE

About CHHENGLY

    Blogger Comment
    Facebook Comment

0 comments:

Post a Comment